ស្នាក់នៅកាន់តែយូរ អស់ប្រាក់កាន់តែតិច
សន្សំប្រាក់ បានច្រើននៅពេលលោកអ្នកស្នាក់នៅ ជាមួយយើងខ្ញុំ ជាអប្បបរមា 5 យប់ ហើយទទួលបាន ការចុះថ្លៃ 20% សម្រាប់សេវាបោកគក់ ។ ប្រាក់កក់ សម្រាប់យប់ដំបូង ដែលមិនអាចដកវិញបាន នឹងត្រូវកាត់យក ។
សូមកក់ឥឡូវនេះមកហូលីដេ អ៊ីន អ៊ិក្សប្រ៊េស សួយ ស៊ូនវីចៃ ដែលជាសណ្ឋាគារបៃតង ចុងក្រោយគេបំផុត នៅបាំងកក ស្ថិតនៅទីតាំងល្អបំផុត សម្រាប់ទីបណ្តុំវេជ្ជសាស្រ្ត សម្រាប់ទេសចរណ៍វេជ្ជសាស្រ្តគ្រប់រូប ។ គេចំណាយពេលតែ 2 នាទី ប៉ុណ្ណោះ អាចដើរទៅដល់ មន្ទីរពេទ្យបាំងកក ឬ បើកបរ តែបន្តិចប៉ុណ្ណោះ អាចទៅដល់ មន្ទីរពេទ្យភីយ៉ាវ៉ាត និង មន្ទីរពេទ្យរ៉ាម៉ា 9 ។ សណ្ឋាគារជាស្នូល នៃទស្សនាទាន នៃការផ្តល់ឱ្យបានកាន់តែច្រើននូវចំណុចសំខាន់ៗ បំផុត ដែលមានកំណត់ ដោយសម្គាល់សញ្ញាយីហោ ទាំងប្រាំ គឺទីតាំងល្អបំផុត អាហារពេលព្រឹកឥតគិតថ្លៃ wifi ឥតគិតថ្លៃ ការសម្រាកពេលយប់ដ៏អស្ចារ្យ ទឹកផ្កាឈូកខ្លាំង និងសំខាន់បំផុត គឺ គុណតម្លៃល្អបំផុត – ដោយផ្តល់ជូន គ្រប់យ៉ាង ដែលលោកអ្នកត្រូវការ ដើម្បីបំពេញបេសកកម្មប្រចាំថ្ងៃ របស់លោកអ្នក ។ |
សណ្ឋាគារល្អបំផុត សម្រាប់ទេសចរណ៍វេជ្ជសាស្រ្ត
បន្ទប់គ្រែក្សត្រី តាមបទដ្ឋាន |
រចនាបថសណ្ឋាគារ ឆ្លុះបញ្ចាំងពី ទស្សនាទាននៃ «ការរស់នៅ ក្នុងស្ថានដុសិដ្ឋ» ទោះបីជាមានព័ទ្ធជុំវិញ ទៅដោយបេតុងក៏ដោយ ដើម្បីបង្កើតបរិយាកាស ប្រកបដោយសេចក្តីស្ងប់សុខ និងលំហែអារម្មណ៍ ។ នៅច្រកចូលលោកអ្នកត្រូវបានស្វាគមន៍ ដោយសួនបញ្ឈរ ដែលមានរូបចម្លាក់បក្សី ពណ៌ខៀវ និងពណ៌មាស ។ ភ្ញៀវសណ្ឋាគារ ក៏អាចរីករាយនឹង កម្លាំងព្យាលបាល របស់រុក្ខជាតិ នៅក្នុងសួនព្យាបាល របស់យើងខ្ញុំ ដែលរំលេចបរិស្ថានដែលមានលក្ខណៈអោយសមាធិនៅជាន់ទីពីរ ឬ នៅឯសួននៅលើដំបូលសណ្ឋាគារ ដែលភ្ញៀវអាចដើរកំសាន្ត និងសម្រាកលំហែ បានពេញមួយថ្ងៃ ហើយអាចមើល ពន្លឺចម្រុះពណ៌ ពេលថ្ងៃលិចទៀតផង ។ |
អាហារពេលព្រឹក ឥតគិតថ្លៃ
WiFi ឥតគិតថ្លៃ
ហូលីដេ អ៊ីន អ៊ិក្សប្រ៊េស សួយ ស៊ូនវីចៃ មានលក្ខណៈកៅអីរទេះមេត្រីពេញលេញ ដោយចាប់ផ្តើមចេញពី ជម្រាលកៅអីរទេះ នៅច្រកចូល បន្ទប់គេង និងបន្ទប់ទឹក ដែលឱ្យកៅអីរទេះចេញចូលបាន រហូតដល់ ជម្រាលនានា នៅសួនលើដំបូល និង ទីកន្លែងសាធារណៈ ផ្សេងៗ ទៀត ដើម្បីធ្វើឱ្យមាន លទ្ធភាពចេញចូលបាន ដោយងាយស្រួល ។ កៅអីរទេះ ក៏មានផ្តល់ជូន នៅនឹងកន្លែងដែរ សម្រាប់អ្នកដែលអាចត្រូវការវា ដោយសារភ្ញៀវម្នាក់ ក្នុងចំណោមភ្ញៀវសំខាន់ៗរបស់យើងខ្ញុំ គឺជាអ្នកមកព្យាបាល នៅមន្ទីរពេទ្យទាំងនេះ ដោយសារយើងខ្ញុំមានទីតាំង នៅជិតមន្ទីរពេទ្យសំខាន់ៗ នៅបាំងកក ។
- គុណតម្លៃ ដ៏អស្ចារ្យ - អាហារពេលព្រឹក ឥតគិតថ្លៃ - WiFi ឥតគិតថ្លៃ - ទីតាំងល្អបំផុត នៅជាប់ មន្ទីរពេទ្យបាំងកក - ទឹកផ្កាឈូក កម្លាំងខ្លាំង - គ្រែគេងសុខស្រួល - សួននៅលើដំបូល និងសួនព្យាបាល - រថយន្តវ៉ែន ជូនទៅមន្ទីរពេទ្យបាំងកក, មន្ទីរពេទ្យភីយ៉ាវ៉ាត, មន្ទីរពេទ្យរ៉ាម៉ា 9, ស្ថានីយ BTS ថុងឡរ, ស្ថានីយ MRT ពិជប៊ូរី, និង បណ្តាញរថភ្លើងភ្ជាប់ទៅ អាកាសយានដ្ឋាន នៅស្ថានីយតាកកាសាន |
ការផ្តល់ជូន ចុងក្រោយបំផុត