Holiday Inn Express Bangkok Soi Soonvijai
Holiday Inn Express Bangkok Soi Soonvijai

ជាក់ស្តែង

អ្វីដែលអ្នករំពឹង។

គ្រឿងបរិក្ខារ
គ្រឿងបរិក្ខារ

យ៉ាង​ពិតប្រាកដ

អ្វីដែលអ្នករំពឹង។

គ្រឿងបរិក្ខារ
គ្រឿងបរិក្ខារ

យ៉ាង​ពិតប្រាកដ

អ្វីដែលអ្នករំពឹង។

discover

Discover
oF / oC Partly sunny
Check In Icon
Check Out Icon
Adult Icon
Children Icon
Room Icon

គ្រឿងបរិក្ខារ និង សេវា

ហូលីដេ អ៊ីន អ៊ិក្សប្រ៊េស បាំងកក សួយ ស៊ូនវីចៃ មិនត្រឹមតែផ្តល់ជូននូវ អ្វីដែលសំខាន់បំផុត ចំពោះភ្ញៀវរបស់យើងខ្ញុំ ដូចជា WiFi ឥតគិតថ្លៃ, អាហារពេលព្រឹក ឥតគិតថ្លៃ, គ្រែគេងសុខស្រួល និង ទឹកផ្កាឈូក មានកម្លាំងខ្លាំង ប៉ុណ្ណោះទេ ថែមទាំង មានផ្តល់ជូននូវ សេវាដឹកជញ្ជូន ដោយឥតគិតថ្លៃ, បន្ទប់បោកគក់ & អ៊ុតសម្លៀកបំពាក់, មជ្ឈមណ្ឌលហាត់ប្រាណ និង សួនបៃតង ទៀតផង ។ 

សេវាដឹកជញ្ជូន

នៅពេលលោកអ្នកស្នាក់នៅ ជាមួយយើងខ្ញុំ នោះនឹងមានភាពងាយស្រួល ក្នុងការធ្វើដំណើរទៅមក ។ សូមចាប់ផ្តើមការធ្វើដំណើរ ដោយរលូន របស់លោកអ្នក ពីអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ ដោយជិះរថភ្លើង តាមបណ្តាញរថភ្លើងពីអាកាសយានដ្ឋាន ហើយចុះ នៅស្ថានីយម៉ាក់កាសាន ហើយសល់ប៉ុន្មានទៀត យើងខ្ញុំនឹងទទួលរ៉ាប់រងជូន ។ យើងខ្ញុំផ្តល់ជូន សេវារថយន្តវ៉ែនដឹកជញ្ជូន ដោយឥតគិតថ្លៃ និងសេវាទុកទុក ជូនទៅ មន្ទីរពេទ្យបាំងកក មន្ទីរពេទ្យភីយ៉ាវ៉ាត់ មន្ទីរពេទ្យព្រះរាម 9 ស្ថានីយ MRT ពេជ្របូរី ស្ថានីយ BTS ថងឡរ និងបណ្តាញរថភ្លើងអាកាសយានដ្ឋាន នៅស្ថានីយម៉ាក់កាសាន ដល់ភ្ញៀវស្នាក់នៅទាំងអស់ ចាប់ពីថ្ងៃចន្ទ ដល់ ថ្ងៃសៅរ៍ ។ សូមចូលមករក កន្លែងទទួលភ្ញៀវ របស់យើងខ្ញុំ ដើម្បីទទួលបានព័ត៌មាន បន្ថែមទៀត ។ កាលវិគាគ គឺអាស្រ័យតាមស្ថានភាពចរាចរណ៍ ហើយសេវាដឺកជញ្ជូន មិនប្រតិបត្តិការ នៅថ្ងៃឈប់សម្រាក ជាសាធារណៈ របស់ថៃនោះទេ ។

WiFi ឥតគិតថ្លៃ

លោកអ្នកអាចធ្វើការណាត់ជួប បន្ទាន់ ជាមួយវេជ្ជបណ្ឌិត របស់លោកអ្នក ឬ កែប្រែពេលណាត់ជួប បានយ៉ាងងាយស្រួល នៅទីនេះ ។ ហូលីដេ អ៊ីន អ៊ិក្សប្រ៊េស បាំងកក សួយ ស៊ូនវីចៃ ផ្តល់ជូន WiFi លឿន និងឥតគិតថ្លៃ នៅគ្រប់កន្លែង ក្នុងសណ្ឋាគារ សម្រាប់ភ្ញៀវសណ្ឋាគារ របស់យើងខ្ញុំ ។ សូមភ្ជាប់អ៊ីនធឺណែត តាមរយៈអង្គបើកគេហទំព័រ ឬ ប្រើកម្មវិធីទូរសព្ទណាមួយ នៅលើទូរសព្ទដៃ របស់លោកអ្នកបាន ដោយឥតគិតថ្លៃ ! 

ទីតាំងសេវាអ៊ីនធឺណែត

គ្មានកុំព្យូទ័រយួរដៃ និងគ្មានបញ្ហា ។ យើងខ្ញុំផ្តល់ជូន ទីតាំងសេវាអ៊ីនធឺណែតស្ថិតនៅជាន់កន្លែងទទួលភ្ញៀវ ដែលលោកអ្នកអាចភ្ជាប់ ទៅពិភពលោក ឬបើកមើល សារអេឡិចត្រូនិក របស់លោកអ្នកបាន ។ គ្មានការគិតថ្លៃនោះទេចំពោះភ្ញៀវសណ្ឋាគារ ។ 

បន្ទប់អស្ចារ្យ

ដោយមានបង្អួច ពីដំបូល ដល់កម្រាលឥដ្ឋ បន្ទប់អស្ចារ្យ មានទំហំទូលាយ ដែលលោកអ្នកអាចទទួលបាន ភាពស្រស់ស្រាយ និងអាហារពេលព្រឹក ពីព្រលឹម ដោយឥតគិតថ្លៃ ដែលមានជម្រើសខ្ចប់ និងយកចេញទៅក្រៅបាន ។ អាហារពេលព្រឹក របស់យើងខ្ញុំ ដែលមានបម្រើជូន ចាប់ពីម៉ោង 6:30 ដល់ ម៉ោង 10:30 ព្រឹក នេះ ត្រូវបានចម្អិន ដោយគ្រឿងផ្សំស្រស់ៗ ហើយរៀបចំជូន ជាអាហារប៊ុហ្វេ បែបច្ចឹមប្រទេស ។ អ្នកធ្វើដំណើរ នឹងរីករាយជាមួយ ម្ហូបក្តៅផ្សេងៗ ជាច្រើន ដូចជា សាច់ក្រក ស៊ុត មី-គុយទាវ និងបាយ រួមជាមួយ គ្រឿងអាហារត្រូវតែមាន ដូចជា នំដុត គ្រាប់ធញ្ញជាតិ ទឹកដោះគោជូរ ផ្លែឈើស្រស់ កាហ្វេ តែ ទឹកដោះគោ និង ទឹកផ្លែឈើ ។ គ្រប់យ៉ាង ដែលលោកអ្នកត្រូវការ សម្រាប់អាហារពេលព្រឹក មានបម្រើជូន ដើម្បីឱ្យប្រាកដថា លោកអ្នកត្រៀមលក្ខណៈជាស្រេច ដើម្បីចាប់ផ្តើមថ្ងៃ របស់លោកអ្នក ប៉ុន្តែ វាមិនមានលើសពីកម្រិតត្រូវការចាំបាច់នោះទេ ។ បន្ទប់ពហុបំណង ធំទូលាយនេះ អាចប្រែក្លាយទៅជា កន្លែងប្រជុំធុរកិច្ច ឬ កន្លែងជួបជុំគ្នា ជាធម្មតា បានគ្រប់ពេល ។  

បា នៅកន្លែងទទួលភ្ញៀវ

សូមជ្រើសរើស អាហារសម្រន់ ឬ ភេសជ្ជៈ បន្តិចបន្តួច ដូចជា កាហ្វេ តែ ស្រា ឬ ទឹកផ្លែឈើ នៅឯបា នៅកន្លែងទទួលភ្ញៀវ របស់យើងខ្ញុំ ស្ថិតនៅ ជាន់ទទួលភ្ញៀវ ។ គ្រាន់ទទួលទាន តែបន្តិច ជជែកគ្នាមួយភ្លែត នោះលោកអ្នកនឹងអាចទៅបានហើយ ។ តោះត្រៀមខ្លួន ទៅទីក្រុងបាំងកក ! 

សេវាបោកគក់ និងអ៊ុតសម្លៀកបំពាក់

អស់សម្លៀកបំពាក់ប្រើប្រាស់បាន ខណៈពេលកំពុងធ្វើដំណើរនោះ មិនមែនជាបញ្ហានោះទេ នៅពេលស្នាក់នៅឯ ហូលីដេ អ៊ីន អ៊ិក្សប្រ៊េស ។ សណ្ឋាគារផ្តល់ជូន បន្ទប់បោកគក់ ធ្វើដោយខ្លួនឯង ដែលមាន ម៉ាស៊ីនបោកគក់ ម៉ាស៊ីនសម្ងួត និង កន្លែងអ៊ុតសម្លៀកបំពាក់ នៅជាន់ផ្ទាល់ដី ។ សេវានេះ មានគិតថ្លៃ តាមទម្ងន់ ជាជាង តាមចំនួនសម្លៀកបំពាក់ ដែលផ្តល់ភាពងាយស្រួល ជាបន្ថែមទៀត និង គុណតម្លៃ ល្អបំផុត សម្រាប់ភ្ញៀវសណ្ឋាគារទាំងអស់ ។ សេវាបោកស្ងួត ក៏មានផ្តល់ជូនផងដែរ សម្រាប់អ្នកដែលចង់បាន ជម្រើសបោកគក់ លក្ខណៈប្រណិត ។ 

សួនព្យាបាល

ដោយស្ថិតនៅជាន់ទីពីរ សួនព្យាបាល ជាទីធ្លាបែតងមួយផ្សេងទៀត នៅក្នុងសណ្ឋាគារ ។ អង្គបណ្តាលគំនិតរចនាបថសួននេះ កើតចេញពី សួនបែបហ្ស៊ែន របស់ជប៉ុន ដែលមានបែងចែក ជាបីផ្នែក គឺ សួនបៃតង សួនទឹក និងសួនថ្ម ។ រូបចម្លាក់បក្សីពណ៌មាស ដែលធាតុសំខាន់នោះ ក៏រំលេចឡើង នៅក្នុងសួនព្យាបាល ដើម្បីបណ្តាលឱ្យមាន អារម្មណ៍ថាត្រូវបានហ៊ុំព័ទ្ធ ដោយធម្មជាតិ មិនត្រឹមតែរុក្ខជាតិ និងដើមឈើ ប៉ុណ្ណោះទេ ថែមទាំង ដោយសត្វលោក ប្រកបដោយមេត្រីភាព ផងដែរ ។ 

មជ្ឈមណ្ឌលហាត់ប្រាណ

ការហាត់ប្រាណ គឺមានលក្ខណៈកាន់តែសោមនស្ស នៅ ហូលីដេ អ៊ីន អ៊ិក្សប្រ៊េស បាំងកក សួយ ស៊ូនវីចៃ ។ ភ្ញៀវសណ្ឋាគារ អាចផ្តោតលើ ការហាត់កីឡា ជាប្រចាំ ឬ គ្រាន់តែពត់រាងកាយ ដើម្បីឱ្យមានភាពរវាសរវៃ បាន ។ មជ្ឈមណ្ឌលហាត់ប្រាណ ដែលគេអាចមើលឃើញ សួនព្យាបាល បាននេះ គឺមានបំពាក់ ដោយគ្រឿងបរិក្ខារបច្ចេកវិទ្យា កម្រិតខ្ពស់ គ្រប់គ្រាន់ ដែលមានដូចជា ម៉ាស៊ីនរត់ហាត់ប្រាណ ម៉ាស៊ីន ម៉ាស៊ីនធ្វើចលនអាវៈយវៈ កង់ធាក់នៅនឹងកន្លែង និង គ្រឿងជាច្រើនទៀត ។ ភ្ញៀវសណ្ឋាគារ អាចចូលប្រើប្រាស់ កន្លែងហាត់ប្រាណនេះ បាន 24/7 ដោយប្រើ បណ្ណសោរបន្ទប់ ។ 

បន្ទប់ប្រជុំ

បន្ទប់ប្រជុំ របស់យើងខ្ញុំ ស្ថិតនៅជាន់ទីពីរ គឺជាជម្រើស ដ៏ត្រឹមត្រូវ សម្រាប់ជំនួបប្រជុំ ខ្នាតតូច ប្រកបដោយភាពជោគជ័យ នៅទីក្រុងបាំងកក ។ បង្អួចពីកម្រាលឥដ្ឋ ដល់ពិដាន អនុញ្ញាតឱ្យមាន ពន្លឺព្រះអាទិត្យ ធម្មជាតិ ចូលទៅក្នុងបន្ទប់បាន ដែលធ្វើឱ្យមានបរិយាកាសសុខដុម សម្រាប់គ្រប់ជំនួបប្រជុំ ។ បន្ទប់ បម្រើមុខងារ និងលក្ខណៈមាំទាំនេះ មានបំពាក់ដោយ ទូរទស្សន៍ LCD ទំហំ 55" អ៊ិញ ផ្ទាំងក្រដាសសរសេរទំហំធំ ហ្វឺតសរសេរ ម៉ាស៊ីនបញ្ចាំងបង្ហាញ និង ក្តារខៀន ។ សណ្ឋានលក្ខណៈរៀបចំកន្លែងប្រជុំ មួយចំនួន ក៏អាចធ្វើទៅបាន តាមបំណង របស់លោកអ្នក ផងដែរ ខណៈដែលលទ្ធភាពជាអតិបរមា អាចដាក់មនុស្សបាន ចំនួន 30 នាក់ សម្រាប់ការរៀបចំកន្លែងអង្គុយ បែបមហោស្រព ។ ក្រុមការងារ ប្រកបដោយវិជ្ជាជីវៈ របស់យើងខ្ញុំ នឹងធានាថា រាល់ការរំពឹងទុក របស់លោកអ្នក នឹងត្រូវបានបំពេញជូនទាំងអស់ ។ 

សួននៅលើដំបូល

សួននៅលើដំបូល បរិបូរដោយខ្យល់អាកា របស់យើងខ្ញុំ ដែលបើក ចាប់ពីម៉ោង 6:00 ព្រឹក រហូតដល់ម៉ោង 10:00 យប់ គឺជាទីកន្លែង ល្អឥតខ្ចោះ ដើម្បីសម្រាកកាយ ពីសកម្មភាពមមាញឹក និងប្រញ៉ាប់ប្រញ៉ាល់ នៅក្នុងទីក្រុងបាំងកក ។ ទីកន្លែងពហុបំណងនេះ សមស្របនឹង សេចក្តីប្រាថ្នា របស់លោកអ្នក ដែលចង់បាន ព្រឹត្តិការណ៍ឯកជន ដ៏ស្និទ្ធស្នាលមួយ ជាជាង ឱកាសចេញដើរលេង ។ ទីកន្លែងនេះ រំលេច រចនាបថលក្ខណៈកន្ត្រាក់អារម្មណ៍ ដោយមាន ផ្ការចម្រុះពណ៌ រុក្ខជាតិលំអ កញ្ចុះ និង ដំបូលជ្រកម្លប់ លក្ខណៈលេងម៉ូត សម្រាប់ការសម្រាកលំហែ ជាគោលដៅ ។ លើសពីនេះទៅទៀត កន្លែងអង្គុយរូបសេះបង្កង់ នឹងរំលេចចេញមក នៅតាមសួននៅលើដំបូល នៅពេលឈានចូលពេលរាត្រី ។ វាក៏ជាទីកន្លែង ដ៏អស្ចារ្យ សម្រាប់មើលព្រះអាទិត្យលិច និងហាត់ជំនាញថតរូប របស់លោកអ្នកបានផងដែរ !