ទីតាំងសណ្ឋាគារ

ទីតាំងទេសចរណ៍ដែលទាក់ទាញនៅក្នុងទីក្រុង

discover

Discover
oF / oC Partly sunny
Check In Icon
Check Out Icon
Adult Icon
Children Icon
Room Icon

ទីតាំងទេសចរណ៍ដែលទាក់ទាញនៅក្នុងទីក្រុង

មន្ទីរពេទ្យបាំងកក

ដោយកសាងឡើងនៅឆ្នាំ 1972 មន្ទីរពេទ្យបាំងកក គឺជាមន្ទីរពេទ្យឯកជន ធំជាងគេមួយ នៅតំបន់អាស៊ីអាគ្នេយ៍ ។ មន្ទីរពេទ្យនេះ មានទីតាំងជាង 40 កន្លែង តាមទីក្រុងធំៗ នៅប្រទេសថៃ ហើយមានទីស្នាក់ការកណ្តាល ស្ថិតនៅ សួយ ស៊ូនវិចៃ ដែលមានចម្ងាយដើរ តែ 2 នាទី ប៉ុណ្ណោះ ពីសណ្ឋាគារ ។ មន្ទីរពេទ្យមានផ្តល់ជូន សេវាលំដាប់ពិភពលោក សម្បទាគុណភាពខ្ពស់ តាមបទដ្ឋានអន្តរជាតិ បរិក្ខារបច្ចេកវិទ្យាឈានមុខ និង អាគារតាមផ្នែក ល្អប្រណិត លំដាប់អន្តរជាតិ ដោយមានក្រុមការងារអ្នកបកប្រែ ប្រកបដោយចំណេះដឹង ដែលអាចប្រាស្រ័យទាក់ទងបានយ៉ាងមានប្រសិទ្ធភាព ជាង 26 ភាសា ។ 

មន្ទីរពេទ្យភីយ៉ាវ៉ាត់

មន្ទីរពេទ្យភីយ៉ាវ៉ាត់ ដែលជាមន្ទីរពេទ្យឯកជនល្បីឈ្មោះ លើឆាកអន្តរជាតិ នៅទីក្រុងបាំងកក មានផ្តល់ជូនសេវាថែទាំងសុខភាព តាមបទដ្ឋានខ្ពស់បំផុត ក្នុងលក្ខណៈទូលំទូលាយ ជាច្រើនមុខ ។ ដោយមានបទពិសោធន៍ជាង ពីរសតវត្សរ៍មកហើយ ភីយ៉ាវ៉ាត់ត្រូវបានគេទទួលស្គាល់ ចំពោះជំនាញឈានមុខ ក្នុងការព្យាបាលអ្នកជំងឺ ក្នុងឯកទេសវេជ្ជសាស្រ្តជាច្រើន ដូចជា បេះដូង ឆ្អឹង និងសន្លាក់ ទន្តសាស្រ្ត រហូតដល់ ការបង្ករកំណើត ។

មន្ទីរពេទ្យព្រះរាម 9

មន្ទីរពេទ្យព្រះរាម 9 ពីដើមឡើយ ត្រូវបានបង្កើតឡើង ដោយក្រុមគ្រូពេទ្យជំនាញ និងឯកទេសវេជ្ជសាស្រ្ត គ្រប់ផ្នែកទាំងអស់ មួយក្រុម ។ មន្ទីរពេទ្យនេះ ត្រូវបានសាងសង់ឡើង ដោយមានគោលដៅផ្តល់ សេវាវេជ្ជសាស្រ្ត ដែលអាចទុកចិត្តបាន ជាច្រើនមុខ តាមបទដ្ឋានគុណភាពខ្ពស់បំផុត ។ មន្ទីរពេទ្យនេះបានតម្លើង គ្រឿងបរិក្ខារវេជ្ជសាស្រ្តទំនើបៗ ចុងក្រោយបំផុត ដែលផ្តល់សេវាវេជ្ជសាស្រ្តល្អបំផុត ជូនអ្នកជំងឺបានគ្រប់ពេល ។ 

មណ្ឌលទស្សនីយភាព (Show) DC

មណ្ឌលទស្សនីយភាព (Show) DC គឺជា ប្លុកអាគារលក់រាយ និងអាគារកំសាន្ត ធំៗ ទីមួយ ដែលស្ថិតនៅតែ ពីរបីគីឡូម៉ែត្រប៉ុណ្ណោះ ពី ហូលីដេ អ៊ីន អ៊ិក្សប្រ៊េស បាំងកក សួយ ស៊ូនវីចៃ ។ វាមាន ហាងទំនិញ ភោជនីយដ្ឋាន ហាងកាហ្វេ សាលាបង្រៀនធ្វើម្ហូប បារនៅលើដំបូល ហាងលក់ទំនិញរួចពន្ធ ដ៏ធំមួយ និង សាលមហោស្រព ចំនួនពីរ សម្រាប់កម្មវិធីទស្សនីយភាពផ្សេងៗ ។ នៅជាន់ទីមួយ របស់ប្លុកអាការ ដ៏ធំនេះ, អាគារលក់ទំនិញ ខេ ឌីស្រ្តីក (K-District) ដែលគេស្គាល់ថាជា ទីក្រុងកូរ៉េ ធំបំផុត នៅក្រៅប្រទេសកូរ៉េនោះ, គឺជាជម្រើស ដ៏អស្ចារ្យ សម្រាប់ការដើរទិញទំនិញ សម្រាប់អ្នក ដែលស្រឡាញ់ម៉ូត, ផលិតផលសម្ផស្ស, ផលិតផលសុខភាព, និងផលិតផលអាហារ បែបកូរ៉េនោះ ។ ហាងទំនិញរួចពន្ធ (Duty-free Lotte) ប្រើអស់ទីធ្លាភាគច្រើន របស់មណ្ឌលទស្សនីយភាព DC ។ ផលិតផលម៉ាកល្អប្រណិត ជាច្រើនរាប់មិនអស់ អាចរកបាន នៅទីនោះ ហើយមានការបញ្ចុះថ្លៃ ថែមទៀត នៅពេលបង្ហាញ បណ្ណមណ្ឌលទស្សនីយភាព DC ចំពោះម៉ាកយីហោ មួយចំនួន ។ 

RCA

RCA ដែលគេស្គាល់ថាជា រុក្ខវិថីទីភូមិន្ទទីក្រុង គឺជា ទីកន្លែងកំសាន្តពេលរាត្រី ដែលមានការទទួលស្គាល់បំផុតមួយ នៅបាំងកក ។ មាន បារ ក្លឹបរាត្រី ព្រឹត្តិការណ៍តន្រ្តីប្រគុំផ្ទាល់ និងភោជនីយដ្ឋាន ជាច្រើនកន្លែង នៅលាតសន្ធឹង តាមផ្លូវនេះ ។ សូមកុំភ្លេចចូលេង បុណ្យសង្រ្កាន នៅ RCA ក្នុងខែមេសា ឱ្យសោះ ។ ផ្លូវទាំងមូល នឹងត្រូវបិតបង្ឃាំង ដើម្បីលេងបាចទឹក យ៉ាងគគ្រឹកគ្រេង ដែលអាចទាក់ទាញអ្នកធ្វើដំណើរ ទូទាំងពិភពលោក រាប់ពាន់នាក់ ឱ្យមកលេងកំសាន្ត ។

RCA ក៏មានផ្តល់ជូន កម្មវិធីអ៊ីហ្ស៊ីខាត (EasyKart) ដែលជាការជិះកំសាន្ត ក្នុងអាគារ សម្រាប់អ្នកចូលចិត្តលេង ល្បឿន & សំទុះចិត្ត ។ មិនបាច់ខ្វល់ ពីបញ្ហាសុវត្ថិភាព នោះទេ ។ ទីកន្លែងនេះ មានក្រុមការងារវិជ្ជាជីវៈ ដែលនឹងប្រាប់ព័ត៌មានសង្ខេប ជូនលោកអ្នក មុនពេលប្រណាំង ហើយធ្វើការតាមដានមើល អ្នកប្រណាំងទាំងអស់ ដើម្បីធានាឱ្យមាន សុវត្ថិភាព ជាអតិបរមា ។

ទីកន្លែងមួយទៀត ត្រូវទៅលេង ក្នុងតំបន់នេះ គឺ ផ្ទះ RCA ឬ ផ្ទះរ៉ាម៉ា ដែលលោកអ្នកអាចរីករាយនឹង ជម្រើសផ្សេងៗ ទៀត សម្រាប់ការកំសាន្តបាន ។ មានប្រមូលផ្តុំ ភាពយន្តអស្ចារ្យ ជាច្រើន នៅជុំវិញពិភពលោក; ភាពយន្តគ្រប់ប្រភេទ, ភាពយន្ត លក្ខណៈឯករាជ្យ, ភាពយន្ត អំពីសិល្បៈ, ភាពយន្តឈ្មះពានរង្វាន់អន្តរជាតិ ឬ ភាពយន្ត ទទួលបានជោគជ័យមហិមាដាច់គេ ជាដើម ។

ស្ថានីយចំណត 21

ស្ថានីយចំណត 21 គឺជា អាគារលក់ទំនិញ តាមប្រធានបទ លក្ខណៈឯក ស្ថិតនៅចម្ងាយ តែ 4.4 គីឡូម៉ែត្រ ប៉ុណ្ណោះ ពីសណ្ឋាគារ ។ ទស្សនាទានរចនាបថ របស់ស្ថានីយនេះ មានបំណងនាំយក ពិភពលោកទាំងមូល មកជូនលោកអ្នក ក្នុងទម្រង់ផ្សារតាមផ្លូវ ។ រចនាបថជាន់នីមួយៗ ត្រូវបានបណ្តាលគំនិត ចេញពីទីក្រុងល្បីល្បាញផ្សេងៗ នៅលើពិភពលោក ដូចជា ខារីបៀន រ៉ូម ប៉ារីស តូក្យូ ឡុនដុន អ៊ីស្តានប៊ុល សានហ្វ្រានស៊ីស្កូ និង ហូលីវូត ដែលភ្ញៀវទេសចរ អាចថតផ្តិតយក រូបភាបលំអទាំងនេះ បានយ៉ាងរីករាយ ។

អាគារលក់ទំនិញ នៅស្ថានីយចំណត 21 មាន ហាងលក់ទំនិញ ជាង 600 កន្លែង ដែលផ្តល់ជូននូវ ជម្រើសផ្សេងៗ ជាច្រើន សម្រាប់គ្រឿងលំអបន្ថែម ស្បែកជើង និងសម្លៀកបំពាក់ ដែលផលិតដោយ អ្នកច្នៃម៉ូតយីហោពាណិជ្ជកម្ម និងអ្នកច្នៃម៉ូតថៃ ដែលមានទេពកោសល្យ ក្នុងថ្លៃសមរម្យ ព្រមទាំង ភោជនីយដ្ឋានមានអាហារឆ្ងាញ់ ជាច្រើន រោងកុនស៊ីណេផ្លេចមួយ និង ផ្សារទំនើបមួយ ។

កុំភ្លេចចូលមើល សាលលក់អាហារ យ៉ាងធំទូលាយ នៅជាន់ដំបូល ឱ្យសោះ ។ ទីនោះមានបម្រើជូន អាហារថៃ និងអាហារអន្តរជាតិ គួរឱ្យចង់ទទួលទាន គ្រប់ប្រភេទ ក្នុងថ្លៃសមរម្យ ដែលទាបជាង ថ្លៃអាហារមានគុណភាពខ្ពស់ គួរសមដែរ ! បណ្តុំភោជនីយដ្ឋាន ជាច្រើនអណេក នៅទីនេះ មានឈ្មោះល្បីល្បាញណាស់ ក្នុងចំណោមប្រជាជនក្នុងស្រុកថៃ និងអ្នកដំណើរ ។ ទៅលេងនៅទីនោះ ពិតជា មិនខកបំណងនោះទេ !

អាគារឌឹ ខមមុន (The Commons)

អាគារលក់ទំនិញសហគមន៍ មានលក្ខណៈបរិស្ថានមេត្រី ធំទូលាយ មានរាងដូច ឃ្លាំងជង្រុក មានគោលដៅបម្រើជា ទីធ្លា ផ្នែកខាងក្រោយ របស់ថងឡរ ដែលកន្លែងជួបប្រជុំគ្នា សម្រាប់ផលិតករ ឯកទេស និងមានគុណភាព ។ ទីធ្លាលេង ប្រកបដោយការច្នៃប្រឌិត និងផ្សារនេះ មានផ្តល់ជូន ហាងលក់កាហ្វេសិប្បកម្ម កម្រិតសមរម្យ ហាងអាហារសិប្បករ និង ហាងលក់ទំនិញលេងតូចៗ មួយចំនួន នៅកណ្តាលសួន ដើម្បីឱ្យលោកអ្នកអាចកំសាន្តតាមចិត្តបាន ។ 

ទីធ្លា 72 (Courtyard)

ធ្លា 72 ដែលជាអាគារលក់ទំនិញ ល្អស្អាត ធំទូលាយ នៅថងឡរ គឺជា អាគារគោលប្រចាំទីក្រុង បរិបូរទៅដោយបទពិសោធន៍ ដែលមានផ្តល់ជូន ចំណីអាហារ និងភេសជ្ជៈ ការកំសាន្តពេលរាត្រី និងទស្សនាទានកំសាន្ត ស្ថិតក្នុងសណ្ឋានលក្ខណៈសហគមន៍ទីក្រុងទាំងអស់ ។ ដូចកន្លែងផ្សេងៗ ទៀតដែរ លោកអ្នកនឹងមើលឃើញ សំណង់បេតុង ជាច្រើនអាកឃើ រុក្ខជាតិ និងដែកថែប ដែលមានទីធ្លាជាច្រើន រៀបចំលក្ខណៈសហគមន៍ ។ 

អាគារអ៊ែម កាត់ជេ [EmQuatier] (27,100)

អ៊ែម កាត់ជេ មានអាគារលក់ទំនិញ ចំនួនបី ហៅថា «មណ្ឌល EM» រួមជាមួយ មជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានស្រាប់ ។ បញ្ជីរាយឈ្មោះអ្នកច្នៃរចនាបថម៉ាកយីហោ ដ៏វែង អាចរកបាន នៅ អ៊ែម កាត់ជេ បាំងកក ថ្មី ដោយមាន រចនាបថឆ្ពោះទៅរកអនាគត លក្ខណៈល្អឯក រួមជាមួយ ភោជនីដ្ឋាន បួនដប់ និង សួនមានលំហរធំទូលាយ បំពេញបន្ថែម ដោយទឹកធ្លាក់ ។ មណ្ឌល EM មានច្រកចេញចូលផ្ទាល់ ពីស្ថានីយរថភ្លើងអាកាស BTS ព្រំផុង ។ ភ្ញៀវសណ្ឋាគារ អាចធ្វើដំណើរតាមសេវារថយន្តវ៉ែន ទៅស្ថានីយ MRT ពេជ្របូរី, ចុះនៅស្ថានីយស៊ុខុមវីត រួច ប្តូរទៅ ស្ថានីយ BTS ហើយ ស្ថានីយ ព្រំផុង ជាស្ថានីយបន្ទាប់នោះ ។ 

អាគារសេនត្រល ផ្លាហ្ស៊ា ហ្រ្គែនរ៉ាម៉ា (Central Plaza Grand Rama) 9

ដោយភ្ជាប់ផ្ទាល់ទៅនឹង រថភ្លើងក្រោមដី MRT នៃស្ថានីយរ៉ាម៉ា IX នៅជាន់ក្រោមដី, សេនត្រល ផ្លាហ៊្សា ហ្រ្គែនរ៉ាម៉ា 9 គឺជា អាគារលក់ទំនិញ ប្រកបដោយការកំសាន្ត ក្នុងបែបផែនរស់នៅល្អ នៅកន្លែងតែមួយ ក្នុងតំបន់រាឆាដាភិសេក ។ ហាងទំនិញជាង 300 ដែលមានលក់ចាប់ពី សម្លៀកបំពាក់ គ្រឿងបន្ទាប់បន្សំ តាមសម័យម៉ូត ហាងកែសម្ផស្ស ហាងស្ប៉ាពេលថ្ងៃ គ្រឿងបម្រើប្រាស់ ឧបករណ៍អេឡិចត្រូនិក ភោជនីយដ្ឋាននានា ហាងកាហ្វេ រោងកុនស៊ីណេផ្លេច ដល់កន្លែងជិះស្គីទឹកកក កំពុងរង់ចាំលោកអ្នកមកលេង ។ លើសពីនេះទៅទៀត ចំណុចលេចធ្លោមួយ គឺ ហាងលេចធ្លោរ៉ូប៊ិនសុន ដែលមានលំអដោយ បែបផែនទំនើប កម្រិតខ្ពស់ ដើម្បីផ្តល់បទពិសោធន៍ទិញទំនិញ ល្អប្រណិត ជូនលោកអ្នក ។ 

អាគារអេសផ្លាណាតបាំងកក (The Esplanade Bangkok)

អេសផ្លាណាតបាំងកក គឺជាប្លុកអាគារ សម្រាប់ការកំសាន្ត និងបែបផែននៃការរស់នៅ ។ វាមានផ្តល់ជូននូវ បទពិសោធន៍ នៃការកំសាន្ត ជាច្រើន ដូចជា ប្លុករោងកុន មានផ្ទាំងទស្សនីយភាព 12, កន្លែងលេងបូលីង មានគន្លង 22, បន្ទប់ខារ៉ាអូខេ 17, សារមន្ទីរសិល្បៈអន្តរទំនាក់ទំនង, មជ្ឈមណ្ឌលហាត់ប្រាណទំនើប, និង ភោជនីយដ្ឋាន ជាង 50 ។ លោកអ្នកអាចទៅទីនោះបានដោយងាយស្រួល តាមរយៈ រថភ្លើងក្រោមដី MRT ហើយចុះនៅ ស្ថានីយមជ្ឈមណ្ឌលវប្បធម៌ ។ អេសផ្លាណាតបាំងកក ក៏មាន សាលមហោស្រពមួងថៃ រាឆាដាឡៃ ដែលមានកម្មវិធីដូរតន្រ្តីប្រគំផ្ទាល់ ។ វាត្រូវបានកសាងឡើង ដើម្បីបម្រើឱ្យ ចក្ខុវិស័យចង់ក្លាយជា «សាលមហោស្រពពហុមុខងារ» ដែលផ្តល់ជូន សេវាព្រឹត្តិការណ៍ ប្រគំសម្តែងផ្ទាល់ ជាច្រើន ដូចជា កម្មវិធីតន្រ្តី កម្មវិធីសម្តែង កម្មវិធីប្រគុំតន្រ្តីផ្ទាល់ កម្មវិធីជជែកគ្នា កម្មវិធីប្រកួតប្រជែង សិក្ខាសាលា កម្មវិធីសម្ភោធផលិតផល សន្និសិទសារព័ត៌មាន និង កម្មវិធីជាច្រើនទៀត ។ វាមាន កន្លែងអង្គុយ ដ៏កក់ក្តៅ ចំនួន 1,512 កៅអី ដែលទស្សនិកជន អាចមើលឃើញ បានគ្រប់ទិដ្ឋភាព ប្រកបដោយភាពរីករាយ ។

ផ្សារាត្រីរថភ្លើង រាឆាដា

យើងខ្ញុំសូមណែនាំលោកអ្នកឱ្យចូលលេងផ្សាររាត្រីនេះ ដើម្បីទទួលបាន បទពិសោធន៍ផ្ទាល់សំខាន់ៗ នៅក្នុងទីក្រុងបាំងកក កុំខានឱ្យសោះ ! ផ្សាររថភ្លើង រាឆាដា ស្ថិតនៅទីតាំងស្រួលរក ក្បែរស្ថានីយ MRT នៅមជ្ឈមណ្ឌលវប្បធម៌ប្រទេសថៃ ។ លោកអ្នកនឹងមើលឃើញ ផ្សារនៅទីវាល ធំទូលាយ មានភាពរស់រវើក ប្រកបទៅដោយ តង់ពណ៌ឥន្ធនូ រួមជាមួយ ដូរតន្រ្តីកំដរអារម្មណ៍ ។ លោកអ្នកក៏នឹងមើលឃើញខ្លួនឯង ស្ថិតនៅក្នុងឋានសួគ៌លក់ទំនិញ និងអាហារ ក្នុងស្រុក ក្នុងថ្លៃទាប ។ តោះទៅលេងកម្សាន្ត ទាំងអស់គ្នា ហើយសាកល្បងតថ្លៃ នៅពេលទិញទំនិញ នៅទីនោះ ។ ភាគច្រើន នៃទំនិញមានប្រជាប្រិយភាព រួមមាន សម្លៀកបំពាក់ ស្បែកជើង គ្រឿងបន្ទាប់បន្សំ និង ទំនិញជាច្រើនទៀត ខណៈដែល ផ្នែកខាងក្រោយ ពោរពេញទៅដោយ អ្នកលក់អាហារ និងភោជនីយដ្ឋាន នៅទីវាល ។ សូមចូលទៅលេង ក្រោយម៉ោង 5 ល្ងាចជារៀងរាល់ថ្ងៃ ។ 

Back to Location