ទីតាំងសណ្ឋាគារ
ទីតាំងសណ្ឋាគារ

ស្នាក់នៅ

នៅក្នុងបេះដូងនៃគ្រប់ទីកន្លែង។

មន្ទីរពេទ្យបាំងកក
មន្ទីរពេទ្យបាំងកក

ស្នាក់នៅ

នៅក្នុងបេះដូងនៃគ្រប់ទីកន្លែង។

ផ្សារាត្រីរថភ្លើង រាឆាដា
ផ្សារាត្រីរថភ្លើង រាឆាដា

ស្នាក់នៅ

នៅក្នុងបេះដូងនៃគ្រប់ទីកន្លែង។

discover

Discover
oF / oC Partly sunny
Check In Icon
Check Out Icon
Adult Icon
Children Icon
Room Icon

ទីតាំងសណ្ឋាគារ

ដោយស្ថិតនៅចំណុចកណ្តាលនៃមជ្ឈមណ្ឌលវេជ្ជសាស្រ្ត និងអាគារលក់ទំនិញនាំមុខគេនានា នៅទីក្រុងបាំងកក, ហូលីដេ អ៊ីន អ៊ិក្សប្រ៊េស បាំងកក សួយ ស៊ូនវីចៃ គឺជាសណ្ឋាគារ ផ្តល់ភាពងាយស្រួល និងផាសុខភាពសម្រាប់គ្រប់ការណាត់ជួប ផ្នែកវេជ្ជសាស្រ្ត សាច់ញាតិមកមើល ឬសម្រាប់ការដើរលេងផ្សារតែម្តង ! សណ្ឋាគារ ស្ថិតនៅចម្ងាយដើរ តែ 2 នាទី ប៉ុណ្ណោះ ពីមន្ទីរពេទ្យបាំងកក និងពីរបីគីឡូម៉ែត្រ ពីមន្ទីរពេទ្យនាំមុខគេផ្សេងៗ ទៀត នៅទីក្រុងបាំងកក ដូចជា មន្ទីរពេទ្យភីយ៉ាវ៉ាត់ និង មន្ទីរពេទ្យព្រះរាម 9 ។ សណ្ឋាគារ ក៏មានផ្តល់ជូន សេវារថយន្តវ៉ែនដឹកជញ្ជូន ដោយឥតគិតថ្លៃ ទៅកាន់ មន្ទីរពេទ្យនានា ដូចមានជម្រាបជូនរួចខាងលើនេះ ទៅស្ថានីយ MRT ពេជ្របូរី និង ស្ថានីយ BTS ថងឡរ ដែលលោកអ្នកអាចតភ្ជាប់ទៅ ទីកន្លែងផ្សេងៗ ទៀត នៅទីក្រុងបាំងកក បានដោយរលូន ។ 

ភាពងាយស្រួល ក្នុងការចេញចូល

ពីអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ, សូមធ្វើដំណើរលើ ផ្លូវ 7 (ផ្លូវបង់ប្រាក់) បន្ទាប់មក ធ្វើដំណើរលើផ្លូវចេញ រ៉ាម៉ា IX ។ សូមចូលមក ផ្លូវរ៉ាម៉ា 9, បត់ឆ្វេង ទៅផ្លូវប្រាឌិត ម៉ានូ ថាម, បត់ស្តាំទៅ ផ្លូវផារាម 9 សួយ 26, បត់ឆ្វេង ទៅផ្លូវសួយ ពេជ្រាបូរី 47, បន្តទៅមុខត្រង់ នៅលើផ្លូវសួយ ពេជ្រាបូរី 47 រួច បត់ស្តាំ ហើយ បន្តធ្វើដំណើរ លើផ្លូវសួយ ពេជ្រាបូរី 47 ។ សណ្ឋាគារ ស្ថិតនៅខាងឆ្វេងដៃ ។

ទីតាំងទេសចរណ៍ដែលទាក់ទាញនៅក្នុងទីក្រុង

មន្ទីរពេទ្យបាំងកក

ដោយកសាងឡើងនៅឆ្នាំ 1972 មន្ទីរពេទ្យបាំងកក គឺជាមន្ទីរពេទ្យឯកជន ធំជាងគេមួយ នៅតំបន់អាស៊ីអាគ្នេយ៍ ។ មន្ទីរពេទ្យនេះ មានទីតាំងជាង 40 កន្លែង តាមទីក្រុងធំៗ នៅប្រទេសថៃ ហើយមានទីស្នាក់ការកណ្តាល ស្ថិតនៅ សួយ ស៊ូនវិចៃ ដែលមានចម្ងាយដើរ តែ 2 នាទី ប៉ុណ្ណោះ ពីសណ្ឋាគារ ។ មន្ទីរពេទ្យមានផ្តល់ជូន សេវាលំដាប់ពិភពលោក សម្បទាគុណភាពខ្ពស់ តាមបទដ្ឋានអន្តរជាតិ បរិក្ខារបច្ចេកវិទ្យាឈានមុខ និង អាគារតាមផ្នែក ល្អប្រណិត លំដាប់អន្តរជាតិ ដោយមានក្រុមការងារអ្នកបកប្រែ ប្រកបដោយចំណេះដឹង ដែលអាចប្រាស្រ័យទាក់ទងបានយ៉ាងមានប្រសិទ្ធភាព ជាង 26 ភាសា ។ 

មន្ទីរពេទ្យភីយ៉ាវ៉ាត់

មន្ទីរពេទ្យភីយ៉ាវ៉ាត់ ដែលជាមន្ទីរពេទ្យឯកជនល្បីឈ្មោះ លើឆាកអន្តរជាតិ នៅទីក្រុងបាំងកក មានផ្តល់ជូនសេវាថែទាំងសុខភាព តាមបទដ្ឋានខ្ពស់បំផុត ក្នុងលក្ខណៈទូលំទូលាយ ជាច្រើនមុខ ។ ដោយមានបទពិសោធន៍ជាង ពីរសតវត្សរ៍មកហើយ ភីយ៉ាវ៉ាត់ត្រូវបានគេទទួលស្គាល់ ចំពោះជំនាញឈានមុខ ក្នុងការព្យាបាលអ្នកជំងឺ ក្នុងឯកទេសវេជ្ជសាស្រ្តជាច្រើន ដូចជា បេះដូង ឆ្អឹង និងសន្លាក់ ទន្តសាស្រ្ត រហូតដល់ ការបង្ករកំណើត ។

មន្ទីរពេទ្យព្រះរាម 9

មន្ទីរពេទ្យព្រះរាម 9 ពីដើមឡើយ ត្រូវបានបង្កើតឡើង ដោយក្រុមគ្រូពេទ្យជំនាញ និងឯកទេសវេជ្ជសាស្រ្ត គ្រប់ផ្នែកទាំងអស់ មួយក្រុម ។ មន្ទីរពេទ្យនេះ ត្រូវបានសាងសង់ឡើង ដោយមានគោលដៅផ្តល់ សេវាវេជ្ជសាស្រ្ត ដែលអាចទុកចិត្តបាន ជាច្រើនមុខ តាមបទដ្ឋានគុណភាពខ្ពស់បំផុត ។ មន្ទីរពេទ្យនេះបានតម្លើង គ្រឿងបរិក្ខារវេជ្ជសាស្រ្តទំនើបៗ ចុងក្រោយបំផុត ដែលផ្តល់សេវាវេជ្ជសាស្រ្តល្អបំផុត ជូនអ្នកជំងឺបានគ្រប់ពេល ។ 

មណ្ឌលទស្សនីយភាព (Show) DC

មណ្ឌលទស្សនីយភាព (Show) DC គឺជា ប្លុកអាគារលក់រាយ និងអាគារកំសាន្ត ធំៗ ទីមួយ ដែលស្ថិតនៅតែ ពីរបីគីឡូម៉ែត្រប៉ុណ្ណោះ ពី ហូលីដេ អ៊ីន អ៊ិក្សប្រ៊េស បាំងកក សួយ ស៊ូនវីចៃ ។ វាមាន ហាងទំនិញ ភោជនីយដ្ឋាន ហាងកាហ្វេ សាលាបង្រៀនធ្វើម្ហូប បារនៅលើដំបូល ហាងលក់ទំនិញរួចពន្ធ ដ៏ធំមួយ និង សាលមហោស្រព ចំនួនពីរ សម្រាប់កម្មវិធីទស្សនីយភាពផ្សេងៗ ។ នៅជាន់ទីមួយ របស់ប្លុកអាការ ដ៏ធំនេះ, អាគារលក់ទំនិញ ខេ ឌីស្រ្តីក (K-District) ដែលគេស្គាល់ថាជា ទីក្រុងកូរ៉េ ធំបំផុត នៅក្រៅប្រទេសកូរ៉េនោះ, គឺជាជម្រើស ដ៏អស្ចារ្យ សម្រាប់ការដើរទិញទំនិញ សម្រាប់អ្នក ដែលស្រឡាញ់ម៉ូត, ផលិតផលសម្ផស្ស, ផលិតផលសុខភាព, និងផលិតផលអាហារ បែបកូរ៉េនោះ ។ ហាងទំនិញរួចពន្ធ (Duty-free Lotte) ប្រើអស់ទីធ្លាភាគច្រើន របស់មណ្ឌលទស្សនីយភាព DC ។ ផលិតផលម៉ាកល្អប្រណិត ជាច្រើនរាប់មិនអស់ អាចរកបាន នៅទីនោះ ហើយមានការបញ្ចុះថ្លៃ ថែមទៀត នៅពេលបង្ហាញ បណ្ណមណ្ឌលទស្សនីយភាព DC ចំពោះម៉ាកយីហោ មួយចំនួន ។

See All Local Attractions >

ភោជនីយដ្ឋាន នៅក្បែរគ្នា

ខួខ្លិងផាកសុត (Khua Kling Pak Sod)

ដោយស្ថិតនៅ ក្នុងជាន់ទទួលភ្ញៀវ របស់សណ្ឋាការ ខួខ្លិងផាកសុត លី្បឈ្មោះ ដោយសារម្ហូបប្រពៃណីថៃ ប៉ែកខាងត្បូង ជាពិសេស ក្នុងចំណោម ប្រជាជន ក្នុងស្រុកថៃ ។ ភោជនីយដ្ឋានបើកដំណើរការ លក្ខណៈគ្រួសារនេះ មានផ្តល់ជូន ទស្សនាទាន «ចម្អិននៅផ្ទះ» ហើយមានគោលដៅនាំមកជូននូវ ស្នាដៃគ្រួសារ របស់ពួកគេ តាមរយៈមេចុងភៅ របស់ពួកគេ គឺ ម្តាយ និង ម្តាយមីង ។ ភោជនីយដ្ឋាននេះ ជឿថា ការចែករំលែកអាហារ ជាមួយគ្រួសារ នៅផ្ទះ គឺជា បទពិសោធន៍ទទួលទានអាហារ ដ៏ល្អបំផុត ដែលលោកអ្នកអាចទទួលទាន អាហារល្អៗ ជាមួយមនុស្សជាទីស្រឡាញ់ របស់លោកអ្នក ។ សូមរំពឹងថា នឹងទទួលបាន ភាពសុខស្រួល និង ភាពរីករាយ ពីអាហារចម្អិតនៅផ្ទះ នៅទីនេះ ។ 

អាល់សារ៉ាយ (Al Saray)

ការចូលទៅក្នុង ភោជនីយដ្ឋានម្ហូបលីបង់ និងឥណ្ឌា ប្រណិត អាល់សារ៉ាយ គឺដូចជា ឈានជើងចូលទៅក្នុង ពិភពចំណីអាហារ ប្លែកភ្នែក ដែលពោរពេញទៅដោយ គ្រឿងទេសចម្រុះពណ៌ និង គ្រឿងផ្សំឆ្ងុយឈ្ងប់ ពីតំបន់នោះ ។ ដោយមានបញ្ជីរាយឈ្មោះអាហារចម្អិតនៅនឹងកន្លែង ជាច្រើនមុខ ដែលមានចាប់ពី ម្ហូបចានតូចៗ និង ម្ហូបអាំង & ដុត របស់លីបង់ រហូតដល់ ម្ហូបការី និង បង្អែម របស់ឥណ្ឌា ។ វាមិនត្រឹមតែជា មុខម្ហូប របស់យើង ដែលមានការរៀបចំចម្អិន យ៉ាងប្រយ័ត្នប្រយ៉ែង តាមបទដ្ឋានហាឡាល នោះទេ ថែមទាំងមានគ្រឿងផ្សំ កម្រិតខ្ពស់ និងជួយឱ្យមានសុខភាពល្អ តាមប្រពៃណីលីបង់ និងឥណ្ឌា ពិតៗ ។

ហាងគុយទាវប្រហិតសាច់គោ ឈ្មោះលុកចិន អានាម័យ (Lookchin Anamai ឬ ลูกชิ้นอนามัย)

ភោជនីយដ្ឋានលក់តែសាច់គោ នៅមូលដ្ឋាននេះ ត្រូវបានគេស្គាល់ ដោយសារប្រហិតសាច់គោ របស់ខ្លួន ដែលធ្វើចេញពី សាច់គោគុណភាពខ្ពស់ 100% ។ ប្រជាជន នៅក្នុងស្រុក ជាច្រើននាក់ មកទីនេះ ដើម្បីទទួលទាន អាហារថ្ងៃត្រង់ ឬ អាហារពេលល្ងាច ។ ក្រៅពីប្រហិតសាច់គោប្រចាំត្រកូល ភោជនីយដ្ឋាននេះក៏មានផ្តល់ជូន ជម្រើសសាច់គោផ្សេងៗ ទៀត ដែលលោកអ្នកចង់បាន ក្នុងថ្លៃសមរម្យផងដែរ ។ វាស្ថិតក្នុងចម្ងាយដើរ ពីរបីនាទី ពីសណ្ឋាគារ ។ ចាប់ដើរចេញពីសណ្ឋាគារ ហើយ បត់ឆ្វេង រួចដើរទៅមុខត្រង់ ។ បត់ឆ្វេង ទៅរក ផ្លូវលំ ពេជ្រាបូរី 47, ច្រកផ្លូវលេខ 9 ហើយ បន្តទៅមុខត្រង់ ។ ភោជនីយដ្ឋាន នឹងស្ថិតនៅ ខាងស្តាំដៃ របស់លោកអ្នក ។

ហាងកាហ្វេអាហ្វធើយូឌីហ្ស៊ឺត (After You Dessert Café)

ប្រសិនបើលោកអ្នកចូលចិត្តបង្អែម លោកអ្នកមិនគួររំលង ហាងកាហ្វេអាហ្វធើយូឌីហ្ស៊ឺត នោះទេ ។ វាស្ថិតនៅចម្ងាយដើរ តែរយៈពេល 2 នាទី ប៉ុណ្ណោះ ពីសណ្ឋាគារ ។ ចេញពីសណ្ឋាគារទៅ សូមបត់ឆ្វេង ដើរទៅត្រង់ ហើយ បត់ស្តាំ ចូលទៅអាគារបាំងកកផ្លាហ្ស៊ា ។ កុំភ្ញាក់ផ្អើលអី ប្រសិនបើលោកអ្នកឃើញគេតម្រង់ជួរវែង នៅពេលចូលដល់អាគារនោះ ។ ពិតណាស់ លោកអ្នកទៅដល់គោលដៅហើយ ។ អាហ្វធើយូ (After You) មានឈ្មោះល្បីល្បាញ ទាំងក្នុងចំណោមប្រជាជនក្នុងស្រុក និងអ្នកដំណើរ ជាពិសេស អាហារប្រចាំត្រកូហាង គឺនំប៉័ងឆ្អើរ ស៊ីប៊ុយ៉ា ។ សូមសាកល្បង កាហ្វេពិសេស និង នំដុតថ្មី ឆ្ងាញ់ៗ ជាច្រើន ពីបញ្ជីរាយឈ្មោះដ៏វែង ដែលហាងនេះមានផ្តល់ជូន ខណៈពេលដែលលោកអ្នកស្ថិតក្នុងបរិយាកាស កក់ក្តៅ និងសុខស្រួល ។