discover

Discover
oF / oC Partly sunny
Check In Icon
Check Out Icon
Adult Icon
Children Icon
Room Icon

ជម្រើស ដ៏ត្រឹមត្រូវ

សម្រាប់ទេសចរណ៍វេជ្ជសាស្រ្ត នៅទីក្រុងបាំងកក

ទេសចរណ៍វេជ្ជសាស្រ្ត នៅទីក្រុងបាំងកក មានការទទួលស្គាល់យ៉ាងទូលំទូលាយ ចំពោះបច្ចេកវិទ្យាឈានមុខ បទដ្ឋានគុណភាពអន្តរជាតិ សេវាកម្មប្រកបដោយការយកចិត្តទុកដាក់ រួមជាមួយ វេជ្ជបណ្ឌិតមានបទពិសោធន៍ខ្ពស់ និង សំខាន់បំផុតគឺភាពទទួលយកបាននៃតំលៃ។ ផ្នែកព្យាបាល ដែលមានគេស្វែងរកច្រើន រួមមាន ការវះកាត់ ទន្តសាស្រ្ត ឆ្អឹងខ្នង និងសាច់ដុំ-ឆ្អឹង ។ ដោយមានជម្រើសវេជ្ជសាស្រ្តជាច្រើន អ្នកជំងឺអាចទទួលបាន លទ្ធភាពចេញចូល បានភ្លាមៗ ទោះជា ការវះកាត់ច្រើនមុខ នៅទូទាំងមជ្ឈមណ្ឌលសេវាសុខភាព និងមន្ទីរពេទ្យនានាក៏ដោយ ។


ដោយមានទីតាំងស្ថិតនៅចំកណ្តាល បណ្តាមន្ទីរពេទ្យ ទាំងប្រាំពីរ ដែលមានការទទួលស្គាល់ JCI (គណៈកម្មការរួមអន្តរជាតិ), ហូលីដេ អ៊ីន អ៊ិក្សប្រ៊េស បាំងកក សួយ ស៊ូនវីចៃ គឺជាចម្រើស ដ៏ត្រឹមត្រូវ សម្រាប់ទេសចរណ៍វេជ្ជសាស្រ្តនៅបាំងកក ។ សណ្ឋាគារផ្តល់ជូន កន្លែងស្នាក់នៅថ្លៃសមរម្យ ប្រកបដោយគុណតម្លៃអស្ចារ្យ ភាពសុខស្រួលតាមបទដ្ឋានអន្តរជាតិ និបុគ្គលិកនិយាយពហុភាសា ដូចជា ភាសាថៃ ភាសាអង់គ្លេស និង ភាសាភូមា ។ យើងខ្ញុំដឹងពីអ្វី ដែលសំខាន់បំផុត សម្រាប់ភ្ញៀវរបស់យើងខ្ញុំ ។ ជម្រើស ប្រកបដោយភាពងាយស្រួល ដូចជា អាហារពេលព្រឹក ពីព្រលឹម ដោយឥតគិតថ្លៃ, WiFi ឥតគិតថ្លៃ, និង សេវាដឹកជញ្ជូន ដោយឥតគិតថ្លៃ ទៅកាន់មន្ទីរពេទ្យសំខាន់ៗ, ស្ថានីយរថភ្លើងក្រោមដី MRT ពេជ្របូរី, ស្ថានីយរថភ្លើងអាកាស BTS ថងឡរ, និង ស្ថានីយបណ្តាញរថភ្លើង ម៉ាកកាសាន ភ្ជាប់ទៅអាកាសយានដ្ឋាន ក៏មានផ្តល់ជូនផងដែរ សម្រាប់ភ្ញៀវស្នាក់នៅ ។ វាល្អបំផុត សម្រាប់សម្រាកកាយ រយៈពេលខ្លី ក្នុងនាមជាច្រកផ្លូវ ទៅកាន់គោលដៅដ៏អស្ចារ្យផ្សេងៗ ទៀត នៅប្រទេសថៃ ដើម្បីឱ្យបានជាសះស្បើយ បន្ថែមទៀត ។


សណ្ឋាការនោះស្ថិតនៅចម្ងាយតែ 200 ម៉ែត្រ ប៉ុណ្ណោះ ពីមជ្ឈមណ្ឌលវេជ្ជសាស្រ្ត របស់មន្ទីរពេទ្យបាំងកក ដែលជាបណ្តាញមន្ទីរពេទ្យដ៏ធំបំផុតមួយ នៅប្រទេសថៃ ដោយមានការបញ្ជាក់ទទួលស្គាល់ពី JCI ចំពោះផ្នែកជាច្រើន ហើយស្ថិតនៅចម្ងាយ 3 គីឡូម៉ែត្រ ពីមន្ទីរពេទ្យផ្សេងទៀត ដែលមានការទទួលស្គាល់ ពី JCI ដូចជា មន្ទីរពេទ្យភីយ៉ាវ៉ាត់ មន្ទីរពេទ្យព្រះរាម 9 មន្ទីរពេទ្យសាមិទ្ធិវេច៍ សុខុមវិត ។ មន្ទីរពេទ្យបំរុងរ៉ាត មន្ទីរពេទ្យសាមិទ្ធិវេច៍ ស្រ៊ីណាការិន និង មន្ទីរពេទ្យរំខាំហាង ក៏ស្ថិតនៅចម្ងាយ 10 គីឡូម៉ែត្រ ជុំវិញសណ្ឋាគារផងដែរ ។